ទុតិយឆផស្សាយតនសូត្រទី ១០

ក្បាលទី 22 · ទំព័រ 401

ថា ជាអ្នកវិនាសហើយក្នុងព្រះសាសនានេះ ព្រះមានព្រះភាគទ្រង់ព្រះតម្រិះ ថា ភិក្ខុនេះពោលថា អាត្មាអញ ឈ្មោះថា វិនាសហើយ ក្នុងសាសនានេះ លោកមានសេចក្តីព្យាយាមក្រៃលែងនៅក្នុងធាតុកម្មដ្ឋាន និងកសិណជាដើម ដទៃឬហ្ន៎ ។ កាលមិនឃើញសេចក្តីព្យាយាមក្រៃលែងនោះ ទើបទ្រង់ព្រះតម្រិះ ថា កម្មដ្ឋានអ្វីហ្ន៎ ទើបជាសប្បាយដល់ភិក្ខុនេះ ។ បន្ទាប់អំពីនោះ ទ្រង់ ឃើញថា កម្មដ្ឋាន គឺអាយតនៈនោះឯងជាសប្បាយ កាលនឹងត្រាស់ប្រាប់ កម្មដ្ឋាននោះ ទើបត្រាស់ថា តំ កឹ មញ្ញេសិ ភិក្ខុ ដូច្នេះជាដើម ។ បទថា សាធុ ជាការត្រេកអរក្នុងការព្យាករណ៍របស់លោក ។ បទថា ឯសេវន្តោ ទុក្ខស្ស សេចក្តីថា នេះឯងជាទីបំផុត គឺការដាច់ទៅនៃវដ្តទុក្ខ គឺនិព្វាន ។