តតិយឆផស្សាយតនសូត្រទី ១១

ក្បាលទី 22 · ទំព័រ 403

អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ កាលបើយ៉ាងនេះ អ្នក នឹងបានលះបង់ផស្សាយតនៈ ជាគម្រប់ ៦ នុ៎ះ ដើម្បីមិនឲ្យផស្សាយតនៈ នោះកើតតទៅទៀតបាន ។ សូត្រទី ១០ ចប់ ៥ អដ្ឋកថាទុតិយផស្សាយតនសូត្រ ក្នុងទុតិយផស្សាយតនសូត្រទី ១០ មានវិនិច្ឆ័យដូចតទៅនេះ បទថា បនស្សាសំ ប្រែថា វិនាសហើយ អធិប្បាយថា អាត្មាអញ ឈ្មោះ ថា ជាអ្នកវិនាសហើយ ។ ក្នុងបទថា អាយតឹ អបុនព្ភវាយ នេះ និព្វាន ឈ្មោះថា ការមិនកើតតទៅទៀត ។ អធិប្បាយថា ផស្សាយតនៈ ឈ្មោះថា លោកលះបានហើយ ដើម្បីប្រយោជន៍ដល់ការមិនកើតឡើង ។