ទុតិយគិលានសូត្រទី ២
ក្រុងសាវត្ថី ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរ ហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលរាធៈ មារណា ដែល កើតមាន សេចក្តីពេញចិត្តក្នុងមារនោះ អ្នកគួរលះបង់ចេញ ។ ម្នាលរាធៈ ចុះអ្វីជាមារ ។ ម្នាលរាធៈ រូបជាមារ សេចក្តីពេញចិត្តក្នុងមារនោះ អ្នកគួរ លះបង់ចេញ ។ បេ ។ វិញ្ញាណជាមារ សេចក្តីពេញចិត្តក្នុងមារនោះ អ្នកគួរ លះបង់ចេញ ។ ម្នាលរាធៈ មារណា ដែលកើតមាន សេចក្តីពេញចិត្តក្នុង មារនោះ អ្នកគួរលះបង់ចេញ ។ ក្រុងសាវត្ថី ។ ម្នាលរាធៈ មារណា ដែលកើតមាន សេចក្តី ត្រេកអរក្នុងមារនោះ អ្នកគួរលះបង់ចេញ ។ បេ ។ ម្នាលរាធៈ មារណា ដែលកើតមាន សេចក្តីត្រេកត្រអាល ក្នុងមារនោះ អ្នកគួរលះបង់ចេញ ។ ម្នាលរាធៈ មារធម៌ណា ដែលកើតមាន សេចក្តីពេញចិត្តក ្នុងមារធម៌នោះ អ្នកគួរលះបង់ចេញ ។ ម្នាលរាធៈ មារធម៌ណា ដែលកើតមានសេចក្តីត្រេកអរក្នុង មារធម៌នោះ អ្នកគួរលះបង់ចេញ ។ ម្នាលរាធៈ មារធម៌ណា ដែលកើតមានសេចក្តីត្រេកត្រអាល ក្នុងមារធម៌នោះ អ្នកគួរលះបង់ចេញ ។ ម្នាលរាធៈ អនិច្ចៈណា ដែលកើតមាន ។ ម្នាលរាធៈ អនិច្ចធម៌ណា ។ ម្នាលរាធៈ ទុក្ខណា ។ ម្នាលរាធៈ ទុក្ខធម៌ណា ។ ម្នាលរាធៈ អនត្តាណា ។ ម្នាលរាធៈ អនត្តធម៌ណា ។ ម្នាលរាធៈ ខយធម៌ណា ។ ម្នាលរាធៈ វ័យធម៌ណា ។ ម្នាលរាធៈ សមុទយធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងសមុទយធម៌នោះ អ្នកគួរលះបង់ចេញ ។ សេចក្តីត្រេកអរ អ្នកគួរ លះបង់ចេញ ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ ។