រាធអនិច្ចសូត្រទី ៣
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុងសាវត្ថី ។ បេ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ ទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមាន គភ៌មិនសម្រាល ព្រះ ច្រន្ទព្រះអាទិត្យមិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿន ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមាន ព្រះភាគជាមូល មានព្រះមានព្រះភាគជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សម្តែងសេចក្តីនៃ ភាសិតនេះ ពួកភិក្ខុបានស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ នឹងចាំទុក ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ ចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគ ថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាល ព្រះ ច្រន្ទព្រះអាទិត្យមិនរះឬមិនលិច តាំងនៅនឹងដដែលដូចជាសសរខឿន ។ កាលបើ វេទនាមាន ។ បេ ។ កាលបើសញ្ញាមាន ។ កាលបើសង្ខារទាំងឡាយមាន ។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិ កើតឡើងយ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាល ព្រះចន្រ្ទព្រះអាទិត្យមិនរះ ឬមិនលិច តាំងនៅនឹងដដែលដូចជាសសរខឿន ។