អដ្ឋកថា រាធអនិច្ចសូត្រទី ៣
ក្បាលទី 22 · ទំព័រ 415
ក្នុងបឋមគិលានសូត្រទី ១ ជាដើម នៃគិលានវគ្គទី ៣ មាន វិនិច្ឆ័យដូចតទៅនេះ បទថា អមុកស្មឹ ប្រែថា ក្នុងវិហារនោះ ។ ម្យ៉ាងទៀត បាលីក៏មានន័យនេះដូចគ្នា ។ បទថា អប្បញ្ញាតោ បានដល់ មិនមានអ្នកណា ស្គាល់ គឺមិនប្រាកដពិត ដូចភិក្ខុរូបខ្លះ សូម្បីថ្មីក៏មានបុគ្គលស្គាល់ ដូច ព្រះរាហុលត្ថេរ និងសុមនសាមណេរជាដើម ។