រាធអនត្តសូត្រទី ៥
វេទនា ។ បេ ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះបើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាងនេះថា អាត្មាអញនោះជាខ្លួន ។ បេ ។ មានសភាពមិនប្រែប្រួលទៅដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ របស់ណាដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បាន ដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬ មិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាដែលមិនទៀង ។ បេ ។ បើ មិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើងយ៉ាងនេះថា អាត្មាអញ នោះជាខ្លួន អាត្មាអញនោះជាលោក អាត្មាអញនោះ លុះទៅកាន់បរលោក ហើយ នឹងទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតាដែរឬ ។ មិនមែន ដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កលះបង់ សេចក្តីសង្ស័យក្នុងឋានទាំង ៦ នេះបានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន ។ បេ ។ សេចក្តីសង្ស័យក្នុងបដិបទាជាដំណើរ ទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុង អបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ។