អដ្ឋកថា បឋមអវិជ្ជាបហានសូត្រទី ៦
ក្បាលទី 22 · ទំព័រ 416
បពិត្រព្រះអង្គដ៏ចម្រើន ចុះភិក្ខុកាលដឹងដូចម្តេច ឃើញ ដូចម្តេច ទើបលះបង់អវិជ្ជាបាន វិជ្ជាក៏កើតឡើង ។ ម្នាលភិក្ខុ ភិក្ខុកាលដឹង កាលឃើញនូវភ្នែក ថាជារបស់មិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជាក៏កើតឡើង ។ ភិក្ខុកាលដឹង កាលឃើញនូវរូប ។ បេ ។ ភិក្ខុកាលដឹង កាលឃើញ នូវវេទនា ជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះ ចក្ខុសម្ផស្សជាបច្ច័យ ថាមិនទៀង ទើបលះបង់អវិជ្ជាបាន វិជ្ជាក៏កើតឡើង ។ ម្នាលភិក្ខុ កាលបើភិក្ខុដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ទើបលះបង់អវិជ្ជា បាន វិជ្ជាក៏កើតឡើង ។ សូត្រទី ៦ ចប់ ៥ អដ្ឋកថា បឋមអវិជ្ជាបហានសូត្រទី ៦ ក្នុងបឋមអវិជ្ជាបហានសូត្រទី ៦ មានវិនិច្ឆ័យដូច្នេះ បទថា អនិច្ចតោ ជានតោ សេចក្តីថា អវិជ្ជា លោករមែងលះបានដោយអំណាចនៃ អនិច្ចលក្ខណៈ និងអនត្តលក្ខណៈ ។ ព្រះមានព្រះភាគ កាលត្រាស់សម្តែង អនិច្ចលក្ខណៈហើយ ទើបត្រាស់តាមអធ្យាស្រ័យរបស់អ្នកត្រាស់ដឹង ។