អដ្ឋកថា សម្ពហុលភិក្ខុសូត្រទី ៨
គ្រានោះ ពួកភិក្ខុច្រើនរូបចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីសមគួរហើយក៏ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកអន្យតិរ្ថិយបរិព្វាជកក្នុងទីឯណោះ សួរ ពួកខ្ញុំព្រះអង្គយ៉ាងនេះថា នែអាវុសោទាំងឡាយ ព្រហ្មចរិយៈ មានអ្វីជាប្រយោជន៍ ដែលពួកលោកប្រព្រឹត្តក្នុងសម្នាក់ព្រះសមណគោតម បពិត្រព្រះអង្គ ដ៏ចម្រើន កាលបើពួកអន្យតិរ្ថិយបរិព្វាជកសួរយ៉ាងនេះហើយ យើងខ្ញុំព្រះអង្គ ក៏ដោះស្រាយដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា នែអាវុសោ ទាំងឡាយ ព្រហ្មចរិយៈមានការកំណត់ដឹងនូវទុក្ខហ្នឹងឯងជាប្រយោជន៍ដែល ពួកយើងប្រព្រឹត្តក្នុងសម្នាក់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចម្រើន កាលបើ ពួកអន្យតិរ្ថិយបរិព្វាជកសួរយ៉ាងនេះហើយ ពួកខ្ញុំព្រះអង្គដោះស្រាយយ៉ាង នេះ ឈ្មោះថា និយាយតាមព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគសម្តែងហើយ ផង មិននិយាយបង្កាច់ព្រះមានព្រះភាគដោយពាក្យមិនពិតផង ព្យាករនូវធម៌ សមគួរតាមធម៌ផង ទាំងលំអាននៃពាក្យនីមួយដែលសមតាមហេតុ មិនដល់ ថ្នាក់គួរតិះដៀលទេឬ ។ ម្នាលភិក្ខុទាំងឡាយ អើ កាលបើគេសួរយ៉ាងនេះ ហើយ អ្នកទាំងឡាយដោះស្រាយយ៉ាងនេះ ឈ្មោះថានិយាយតាមពាក្យដែល តថាគតសម្តែងហើយផង មិននិយាយបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌សមគួរតាមធម៌ផង ទាំងលំអាននៃពាក្យនីមួយ ដែលសមតាម ហេតុ មិនដល់ថ្នាក់គួរតិះដៀលទេ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាព្រហ្មចរិយៈ មានការកំណត់ដឹងនូវទុក្ខជាប្រយោជន៍ គឺពួកអ្នកបានប្រព្រឹត្តក្នុងសម្នាក់តថាគត ។ ម្នាលភិក្ខុទាំងឡាយ តែប្រសិនបើពួកអន្យតិរ្ថិយបរិព្វាជក សួរអ្នក ទាំងឡាយយ៉ាងនេះវិញថា នែអាវុសោទាំង