អដ្ឋកថា លោកបញ្ហាសូត្រទី ៩

ក្បាលទី 22 · ទំព័រ 422

បេ ។ អណ្តាតតែងបែកធ្លាយ ។ បេ ។ ចិត្តតែងបែកធ្លាយ ធម៌ទាំងឡាយតែងបែកធ្លាយ មនោវិញ្ញាណ តែងបែកធ្លាយ មនោសម្ផស្សតែងបែកធ្លាយ ទោះបីវេទនាណាជាសុខក្តី ជា ទុក្ខក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ វេទនានោះឯង ក៏តែងបែកធ្លាយ ។ ម្នាលភិក្ខុ សភាវៈណាតែងបែកធ្លាយ ព្រោះហេតុនោះ ទើបហៅលោក ។