អដ្ឋកថា ផគ្គុនបញ្ហាសូត្រទី ១០

ក្បាលទី 22 · ទំព័រ 423

គ្រានោះ ព្រះផគ្គុនៈមានអាយុ ។ បេ ។ លុះព្រះផគ្គុនៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរយឺតយូរ គឺ តណ្ហាកាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មានវដ្តៈគ្របសង្កត់ បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើ គេបញ្ញត្ត គប្បីបញ្ញត្តដោយភ្នែកណា ភ្នែកនោះមានដែរឬ ។ បេ ។ បពិត្រព្រះអង្គ ដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធបរិនិព្វានទៅហើយ ។ បេ ។ គប្បីបញ្ញត្ត ដោយអណ្តាតណា អណ្តាតនោះមានដែរឬ ។ បេ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរយឺតយូរ គឺ តណ្ហាកាត់ចោល ហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មានវដ្តៈគ្របសង្កត់បានហើយ ទ្រង់ កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើគេបញ្ញត្ត គប្បី បញ្ញត្តដោយចិត្តណា ចិត្តនោះ មានដែរឬ ។ ម្នាលផគ្គុនៈ កាលដែលព្រះអតីតពុទ្ធ ព្រះអង្គមានដំណើរ យឺតយូរ គឺតណ្ហាកាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មាន វដ្តៈគ្របសង្កត់បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅ ហើយ កាលបើគេបញ្ញត្ត គប្បីបញ្ញត្តដោយភ្នែកណា ភ្នែកនោះ មិនមានទេ ។ បេ ។ ម្នាលផគ្គុនៈ កាលដែលព្រះអតីតពុទ្ធព្រះអង្គមានដំណើរយឺតយូរ គឺ តណ្ហាកាត់ចោលហើយ មានផ្លូវ គឺតណ្ហាកាត់ចោលហើយ មានវដ្តៈគ្របសង្កត់ បានហើយ ទ្រង់កន្លងនូវទុក្ខទាំងពួងបានហើយ បរិនិព្វានទៅហើយ កាលបើ គេបញ្ញត្តគប្បីបញ្ញត្តដោយអណ្តាតណា អណ្តាតនោះមិនមានទេ ។ បេ ។