អដ្ឋកថា បលោកធម្មសូត្រទី ១
បេ ។ ព្រោះចក្ខុសម្ផស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តី បែកធ្លាយជាធម្មតា ។ បេ ។ ជិវ្ហាមានសេចក្តីបែកធ្លាយជាធម្មតា រសមាន សេចក្តីបែកធ្លាយជាធម្មតា ជិវ្ហាវិញ្ញាណមានសេចក្តីបែកធ្លាយជាធម្មតា ជិវ្ហាសម្ផស្សមានសេចក្តីបែកធ្លាយជាធម្មតា ទោះបីវេទនាណា ។ បេ ។ ព្រោះ ជិវ្ហាសម្ផស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយជាធម្មតា ។ បេ ។ មនោមានសេចក្តីបែកធ្លាយជាធម្មតា ធម៌មានសេចក្តីបែកធ្លាយជាធម្មតា មនោវិញ្ញាណមានសេចក្តីបែកធ្លាយជាធម្មតា មនោសម្ផស្សមានសេចក្តីបែក ធ្លាយជាធម្មតា ទោះបីវេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តីដែល កើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ វេទនានោះ ក៏មានសេចក្តីបែកធ្លាយ ជាធម្មតា ។ ម្នាលអានន្ទ របស់ណា មានសេចក្តីបែកធ្លាយជាធម្មតា នេះ ហៅថា លោក ក្នុងអរិយវិន័យ ។ ក្នុងបលោកធម្មសូត្រទី ១ នៃឆន្នវគ្គទី ៤ មានវិនិច្ឆ័យដូច្នេះ បទថា បលោកធម្មំ បានដល់ មានការបែកធ្លាយជាសភាវៈ ក្នុងទីនេះ ទ្រង់ ត្រាស់ចំពោះអនិច្ចលក្ខណៈបុណ្ណោះ ដោយប្រការដូច្នេះ ។