អដ្ឋកថា សុញ្ញតលោកសូត្រទី ២
ក្បាលទី 22 · ទំព័រ 428
បេ ។ ទោះបីវេទនាណាជាសុខក្តី ជា ទុក្ខក្តី មិនទុក្ខមិនសុខក្តីដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ វេទនា នោះ ក៏សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ។ ម្នាលអានន្ទ ព្រោះហេតុតែ ( ខន្ធបញ្ចកៈ ) សូន្យចាកខ្លួន ឬចាកបរិក្ខាររបស់ខ្លួន ហេតុនោះ បានជា ហៅថា លោកសូន្យ ។