អដ្ឋកថា សំខិត្តធម្មសូត្រទី ៣
លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ។ បេ ។ ទើបក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ស្តាប់ធម៌ណារបស់ព្រះមានព្រះភាគហើយ នឹងជាបុគ្គលម្នាក់ឯង គេចចេញ អំពីពួក ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតបង់នូវកិលេស មានចិត្ត បញ្ជូនទៅកាន់ទៅព្រះនិព្វាន សូមព្រះមានព្រះភាគ សម្តែងធម៌នោះដោយ សង្ខេប ប្រោសខ្ញុំព្រះអង្គឲ្យទាន ។ ម្នាលអានន្ទ អ្នកសម្គាល់សេចក្តីនោះ ដូចម្តេច ចក្ខុ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិន ទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះ របស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដូច្នេះដែរឬ ។ មិនគួរនឹងយល់ ឃើញយ៉ាងនោះទេព្រះអង្គ ។ រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផស្ស វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនជាទុក្ខ មិនជាសុខក្តីដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ វេទនានោះ ទៀង ឬ មិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តី ប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដូច្នេះដែរឬ ។ មិនគួរនឹងយល់ឃើញយ៉ាងនោះទេ ព្រះអង្គ ។ បេ ។ ជិវ្ហាទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ ជិវ្ហាវិញ្ញាណ ជិវ្ហាសម្ផស្ស ។