អដ្ឋកថា ឆន្នសូត្រទី ៤

ក្បាលទី 22 · ទំព័រ 432

ព្រះឆន្នត្ថេរតបថា ម្នាលអាវុសោសារីបុត្ត សរីរយន្តរបស់ ខ្ញុំ មិនល្មមអត់ទ្រាំបានទេ មិនល្មមប្រព្រឹត្តទៅបានទេ ( ព្រោះ ) ទុក្ខវេទនា របស់ខ្ញុំដ៏ក្លៀវក្លាតែងចម្រើនឡើង មិនធូរថយទេ មានតែរឹតឡើង មិនស្បើយ ទេ ។ ម្នាលអាវុសោ បុរសមានកម្លាំង យកដែកស្រួចដ៏មុតមកចាក់រលា ក្បាលដូចម្តេចមិញ ម្នាលអាវុសោ ខ្យល់ដ៏ក្រៃលែងចាក់ដោតក្បាលរបស់ខ្ញុំ ក៏ដូច្នោះដែរ ។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្ត ទៅបានស្រួលទេ ។ បេ ។ មិនធូរថយទេ ។ ម្នាលអាវុសោ បុរសមានកម្លាំង យកចង្វាយព្រ័ត្រដ៏មាំមកត្របែងក្បាលយ៉ាងណាមិញ ម្នាលអាវុសោ ខ្យល់ ខ្លាំងហួសប្រមាណ សីសវេទនាកើតក្នុងសីសៈក៏យ៉ាងនោះឯង ។ ម្នាល អាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ ។ បេ ។ មិន ធូរថយទេ ។ ម្នាលអាវុសោ បុរសអ្នកសម្លាប់គោ ឬកូនឈ្នួលអ្នកសម្លាប់ គោដែលឈ្លាសវៃ អារពន្លះពោះ ( គោ ) ដោយគ្រឿងសម្រាប់ពន្លះគោ ដ៏មុត ដូចម្តេចមិញ ម្នាលអាវុសោ ខ្យល់ដ៏ក្រៃលែងអារពោះខ្ញុំក៏ដូច្នោះឯង ។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ ។ បេ ។ មិនបានស្រាកស្រាន្តទេ ។ ម្នាលអាវុសោ បុរសមានកម្លាំង ២ នាក់ ចាប់ បុរសដែលមានកម្លាំងខ្សោយត្រង់ដើមដៃម្ខាងម្នាក់ ឆ្អើររោលលើរណ្តៅរងើក ភ្លើងដូចម្តេចមិញ ការក្តៅក្រហាយក្នុងកាយរបស់ខ្ញុំដ៏ក្រៃលែងក៏ដូច្នោះឯង ។ ម្នាលអាវុសោ ខ្ញុំមិនល្មមអត់ទ្រាំបានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ ( ព្រោះ ) ទុក្ខវេទនាដ៏ក្លៀវក្លារបស់ខ្ញុំ តែងតែចម្រើនឡើង មិនធូរថយទេ មានតែរឹត ឡើង មិនស្រាកស្រាន្តទេ ។ ម្នាលអាវុសោសារីបុត្ត ខ្ញុំនឹងយកគ្រឿង សស្រ្តា