អដ្ឋកថា បុណ្ណសូត្រទី ៥

ក្បាលទី 22 · ទំព័រ 443

បេ ។ ម្នាលបុណ្ណៈ រសដែលត្រូវដឹង ដោយអណ្តាត ។ បេ ។ ម្នាលបុណ្ណៈ ធម៌ដែលត្រូវដឹងដោយមនោ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីត្រេកអរ មានពិត បើភិក្ខុត្រេកអរ សរសើរ ជាប់ចិត្តនឹងធម៌នោះ កាល ភិក្ខុនោះត្រេកអរ សរសើរ ជាប់ចិត្តនឹងធម៌នោះ សេចក្តីរីករាយ រមែងកើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ព្រោះតែកើតសេចក្តីរីករាយ ទើប កើតទុក្ខ ។ ម្នាលបុណ្ណៈ រូបដែលត្រូវដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទី រីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាមជាទី ត្រេកអរ មានពិត បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះ ទេ កាលភិក្ខុនោះមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹងរូបនោះ សេចក្តី រីករាយរមែងរលត់ ម្នាលបុណ្ណៈ តថាគតពោលថា លុះតែរលត់សេចក្តី ត្រេកអរ ទើបទុក្ខរលត់ ។ បេ ។ ម្នាលបុណ្ណៈ ធម៌ដែលត្រូវដឹងដោយមនោ ជាទីប្រាថ្នា ជាទីរីករាយ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយ កាមជាទីត្រេកអរ មានពិត បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនជាប់ចិត្ត នឹងធម៌នោះទេ កាលភិក្ខុនោះ មិនត្រេកអរ មិនសរសើរ មិនជាប់ចិត្តនឹង ធម៌នោះ សេចក្តីរីករាយរមែងរលត់ ម្នាលបុណ្ណៈ តថាគតពោលថា ទាល់តែ រលត់សេចក្តីរីករាយ ទើបទុក្ខរលត់ ម្នាលបុណ្ណៈ អ្នកឯង តថាគតបាន ទូន្មានដោយឱវាទសង្ខេបនេះហើយ តើនឹងនៅក្នុងជនបទណា ។ ព្រះបុណ្ណត្ថេរ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រីន មានជនបទ ១ ឈ្មោះសុនាបរន្តៈ ខ្ញុំព្រះអង្គ នឹងនៅក្នុងសុនាបរន្តជនបទនោះ ។