អដ្ឋកថា ពាហិយសូត្រទី ៦
មិនគួរនឹងយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ ។ រូប ទៀង ឬមិន ទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចក្ខុវិញ្ញាណ ចក្ខុសម្ផស្ស ។ បេ ។ វេទនា ណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផស្ស ជាបច្ច័យ តើវេទនានោះ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ របស់ ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ របស់ ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់របស់នោះ ថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ ។ មិនគួរនឹង យល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ ។ ម្នាលពាហិយៈ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង នឿយណាយ នឹងចក្ខុវិញ្ញាណផង នឿយណាយនឹងចក្ខុសម្ផស្សផង ។ បេ ។ វេទនាណាជាសុខ ក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ រមែងនឿយណាយនឹងវេទនានោះ កាលបើនឿយណាយ រមែង ប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ ។ កាលបើ ចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មា អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេច ហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមាន ឡើយ ។ គ្រានោះឯង ព្រះពាហិយៈមានអាយុ ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយចៀសចេញទៅ ។ លំដាប់នោះ ព្រះពាហិយៈមានអាយុ ជាបុគ្គលម្នាក់ឯង គេចចេញអំពីពួក ជាអ្នកមិន ប្រមាទ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះ និព្វាន មិន