បឋមឯជាសូត្រទី ៧

ក្បាលទី 22 · ទំព័រ 462

ម្នាលភិក្ខុទាំងឡាយ តណ្ញា ( ជាគ្រឿងញាប់ញ័រ ) ជារោគ តណ្ហាជាបូស តណ្ហាជាសរ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុង លោកនេះ តថាគតមិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ប្រាសចាកសរ គឺតណ្ហា ហើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូច្នោះ ក្នុងសាសនានេះ បើភិក្ខុ ប្រាថ្នាថា សូមឲ្យអាត្មាអញ មិនមានតណ្ហាជាគ្រឿងញាប់ញ័រ ប្រាសចាក សរ គឺតណ្ហា ។ ភិក្ខុនោះមិនត្រូវប្រកាន់ចក្ខុ មិនត្រូវប្រកាន់ក្នុងចក្ខុ មិនត្រូវ ប្រកាន់អំពីចក្ខុ មិនត្រូវប្រកាន់ថា ចក្ខុរបស់អញឡើយ មិនត្រូវប្រកាន់រូប មិនត្រូវប្រកាន់ក្នុងរូប មិនត្រូវប្រកាន់អំពីរូប មិនត្រូវប្រកាន់ថារូបរបស់អញ ឡើយ មិនត្រូវប្រកាន់ចក្ខុវិញ្ញាណ មិនត្រូវប្រកាន់ក្នុងចក្ខុវិញ្ញាណ មិនត្រូវ ប្រកាន់អំពីចក្ខុវិញ្ញាណ មិនត្រូវប្រកាន់ថា ចក្ខុវិញ្ញាណរបស់អញឡើយ មិន ត្រូវប្រកាន់ចក្ខុសម្ផស្ស មិនត្រូវប្រកាន់ក្នុងចក្ខុសម្ផស្ស មិនត្រូវប្រកាន់អំពី ចក្ខុសម្ផស្ស មិនត្រូវប្រកាន់ថា ចក្ខុសម្ផស្សរបស់អញឡើយ វេទនាណាជាសុខ ក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះចក្ខុសម្ផស្សជា បច្ច័យ ក៏មិនត្រូវប្រកាន់វេទនានោះ មិនត្រូវប្រកាន់ក្នុងវេទនានោះ មិនត្រូវ ប្រកាន់អំពីវេទនានោះ មិនត្រូវប្រកាន់ថា វេទនានោះរបស់អញឡើយ ។ មិន ត្រូវប្រកាន់សោតៈ ។ មិនត្រូវប្រកាន់ឃានៈ ។ មិនត្រូវប្រកាន់ជិវ្ហា មិនត្រូវ ប្រកាន់ក្នុងជិវ្ហា មិនត្រូវប្រកាន់អំពីជិវ្ហា មិនត្រូវប្រកាន់ថា ជិវ្ហារបស់អញ ឡើយ មិនត្រូវប្រកាន់រស មិនត្រូវប្រកាន់ជិវ្ហាវិញ្ញាណ មិនត្រូវប្រកាន់ជិវ្ហាសម្ផស្ស វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី ដែលកើតឡើង ព្រោះជិវ