អដ្ឋកថា បឋមឯជាសូត្រទី ៧
ក្បាលទី 22 · ទំព័រ 466
នោះ មិនត្រូវប្រកាន់ថាខន្ធ ធាតុ អាយតនៈនោះរបស់អញឡើយ ។ ភិក្ខុនោះ កាលបើមិនប្រកាន់យ៉ាងនេះ រមែងមិនកួចកាន់អ្វីបន្តិចបន្តួចក្នុងលោក កាលបើ មិនកួចកាន់ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត រមែងរលត់កិលេស ចំពោះខ្លួនឯង ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។