ទុតិយឯជាសូត្រទី ៨
បទថា ឯកូនបញ្ញាស អាជីវកសតេ បានដល់ វិធីដំណើរជីវិត ៤៩០០ ។ បទថា បរិព្វាជកសតេ បានដល់ កាលបួសជាបរិព្វាជក ១០០ ។ បទថា នាគវាសសតេ បានសល់ នាគមណ្ឌល ១០០ ។ បទថា វីសេ ឥន្ទ្រិយសតេ បានដល់ ឥន្ទ្រិយ ២០០០ ។ បទថា តឹសេ និរយសតេ បានដល់ នរក ៣០០០ ។ មិច្ឆាទិដ្ឋិកបុគ្គលពោលសំដៅដល់ខ្នងដៃ និងខ្នងជើងជាដើម ដែលជាទី បាចសាចនូវធូលីចុះ ដោយបទថា រជោធាតុយោ ។ ពោលសំដៅដល់ឱដ្ឋ គោ លា ពពែ សត្វចិញ្ចឹម ម្រឹគ និងក្របី ដោយបទថា សត្ត សញ្ញីគព្ភា ។ ពោលសំដៅដល់ស្រូវសាលី ស្រូវខ្សាយ ស្រូវដំណើប ស្រងែ ថ្ពៅ ស្កួយ និងស្មៅគែលលក ដោយបទថា អសញ្ញិគព្ភា ។ ពោលសំដៅដល់ដើមអំពៅ ដើមឫស្សី និងដើមបបោសជាដើម ដែល មានដើម គឺពន្លកដុះឡើងត្រង់ថ្នាំងដោយបទថា និគណ្ឋិគព្ភា ។ បទថា សត្ត ទិព្វា បានដល់ ទេវតាជាច្រើន មិច្ឆាទិដ្ឋិកបុគ្គលនោះហៅ ទេវតាទាំងនោះថាសត្វ សូម្បីមនុស្សមានចំនួនច្រើន គេក៏ហៅមនុស្សទាំងនោះ ថាសត្វ ។ បទថា សត្ត បិសាចា បានដល់ បិសាចច្រើន មិច្ឆាទិដ្ឋិកបុគ្គលក៏ហៅ ពួកបិសាចនោះថាសត្វ ។ បទថា សរា បានដល់ ស្រះធំ លោកពោលសំដៅដល់ ស្រះកណ្ណមណ្ឌៈ រថការៈ អនោតត្តៈ សីហបបាតៈ មណ្ឌាកិនី មុជ្ជលិន្ទ និងស្រះ កុណាល ។ បទថា បវុដា បានដល់ រអាងភ្នំ ។ បទថា បបតា បាន ដល់ ជ្រោះធំ ។ បទថា បបតសតានិ បានដល់ ជ្រោះតូច ៧០០ ។ បទថា សុបិនា បានដល់ មហាសុបិន ៧ ។ បទថា សុបិនសតានិ បានដល់ សុបិនតូច ៧០០ ។ បទថា មហាកប្បិនោ បានដល់ មហាកប្បទាំងឡាយ ។ ក្នុងសេចក្តីនេះ មេលទ្ធិនោះ មានការឃើញដូច្នេះថា កាលបុគ្គលយក ចុងស្បូវភ្លាំង ជ្រលក់ទឹកអំពីស្រះធំ ១ ដោយ ១០០ ឆ្នាំ ជ្រលក់រលាស់ ១ តំណក់ ហើយធ្វើស្រះនោះឲ្យរីងស្ងួតអស់ ៧ ដង យ៉ាងនេះ ចាត់ជា