អដ្ឋកថា ទុតិយឯជាសូត្រទី ៨

ក្បាលទី 22 · ទំព័រ 466

សូត្រទី ៨ ចប់ ៥ អដ្ឋកថា បឋមឯជសូត្រជាដើម ក្នុងបឋមឯជសូត្រទី ៧ ជាដើម មានវិនិច្ឆ័យដូចតទៅនេះ បទថា ឯជា បានដល់ តណ្ហា ។ តណ្ហានោះ លោកហៅថា ឯជា ព្រោះ អត្ថថា ញាប់ញ័រ ។ ម្យ៉ាងទៀត ឯជា នោះ ឈ្មោះថា រោគ ព្រោះអត្ថថា បៀតបៀន ។ ឈ្មោះថា គណ្ឌ ព្រោះអត្ថថា ប្រទូស្តក្នុងខាងក្នុង ។ ឈ្មោះ ថា សល្ល ព្រោះអត្ថថា កាត់ ។ បទថា តស្មា សេចក្តីថា ព្រោះ ឯជា ឈ្មោះថា ជាតណ្ហា ជារោគ ជាព្រួញ ដូច្នោះ ។ ពាក្យថា ចក្ខុ ន មញ្ញេយ្យ ជាដើម មានន័យដូចពោលហើយនោះឯង ។ សូត្រទាំងអស់ លោកចាត់ទុក ខាងដើម ទាញមកសម្តែងក្នុងទីនេះ ។ ទុតិយឯជសូត្រទី ៨ មានន័យដូច ពោលហើយនោះឯង ។ អដ្ឋកថា បឋមឯជសូត្រជាដើម ចប់