ទុតិយទ្វយសូត្រទី ១០
ម្នាលភិក្ខុទាំងឡាយ វិញ្ញាណអាស្រ័យអារម្មណ៍ជាគូៗ ទើ បកើតបាន ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណអាស្រ័យអារម្មណ៍ជាគូៗ ទើប កើតបាន តើដូចម្តេចខ្លះ ។ គឺចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និង រូប ចក្ខុមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ រូបមិនទៀង មាន សេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ កាលបើយ៉ាងនេះ ធម្មជាតជាគូៗ នុ៎ះជា វត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិ ផ្សេងៗ ចក្ខុវិញ្ញាណមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ ។ ទុក ជាហេតុណា បច្ច័យណា នាំឲ្យកើតចក្ខុវិញ្ញាណ ហេតុនោះ បច្ច័យនោះក៏មិន ទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ ។ ម្នាលភិក្ខុទាំងឡាយ គួរ ចាប់ភ្លឹកថា ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ ដែលមិនទៀងទៅ ហើយ តើនឹងបានទៀងទាត់មកពីណា ។ ម្នាលភិក្ខុទាំងឡាយ ការជួបជុំ សន្និបាត សមាគម នៃធម៌ទាំង ៣ នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចក្ខុសម្ផស្ស ។