អដ្ឋកថា ទុតិយទ្វយសូត្រទី ១០
សូម្បីចក្ខុសម្ផស្ស ក៏មិនទៀង មានសេចក្តីប្រែប្រួល មាន វិបត្តិផ្សេងៗ ។ ទុកជាហេតុណា បច្ច័យណា ដែលនាំឲ្យកើតចក្ខុសម្ផស្សហេតុ នោះ បច្ច័យនោះក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ ។ ម្នាលភិក្ខុទាំងឡាយ គួរកត់សម្គាល់ថា ចក្ខុសម្ផស្សកើតឡើង ព្រោះអាស្រ័យ បច្ច័យមិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលអារម្មណ៍ពាល់ត្រូវហើយ រមែងដឹងច្បាស់ ដែលអារម្មណ៍ ពាល់ត្រូវហើយ រមែងគិត ដែលអារម្មណ៍ពាល់ត្រូវហើយ រមែងចាំបាន កាលបើយ៉ាងនេះ ធម៌ទាំងនុ៎ះឯង ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ ។ បេ ។ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះ អាស្រ័យជិវ្ហា និងរស ជិវ្ហាមិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ រសក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ កាលបើយ៉ាងនេះ ធម្មជាតជាគូៗ នុ៎ះ ជាវត្ថុញាប់ញ័រផង ឈឺចាប់ផង មិនទៀង មានសេចក្តី ប្រែប្រួល មានវិបត្តិផ្សេងៗ ជិវ្ហាវិញ្ញាណមិនទៀង មានសេចក្តីប្រែប្រួល មាន វិបត្តិផ្សេងៗ ។ ទុកជាហេតុណា បច្ច័យណា ដែលនាំឲ្យកើតជិវ្ហាវិញ្ញាណ ហេតុនោះ បច្ច័យនោះក៏មិនទៀង មានសេចក្តីប្រែប្រួល មានវិបត្តិផ្សេងៗ ។ ម្នាលភិក្ខុទាំងឡាយ គួរឲ្យយល់ថា ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យ បច្ច័យមិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា ។ ម្នាលភិក្ខុទាំងឡាយ ការជួបជុំ សន្នុិបាត សមាគម នៃធម៌ទាំង ៣ នេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ជិវ្ហាសម្ផស្ស ។