អដ្ឋកថា អទន្តអគុត្តសូត្រទី ១
ម្នាលភិក្ខុទាំងឡាយ ហេតុឲ្យកើតផស្សៈទាំង ៦ នេះដែល បុគ្គលមិនទូន្មាន មិនគ្រប់គ្រង មិនរក្សា មិនសង្រួមហើយ តែងនាំមកនូវទុក្ខ ដ៏ក្រៃលែង ។ ហេតុឲ្យកើតផស្សៈទាំង ៦ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុជាហេតុឲ្យកើតផស្សៈ ដែលបុគ្គលមិនបានទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយ តែងនាំមកនូវទុក្ខដ៏ក្រៃលែង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ជិវ្ហាជាហេតុឲ្យកើតផស្សៈដែលបុគ្គលមិនបានទូន្មាន មិន បានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយ តែងនាំមកនូវទុក្ខដ៏ក្រៃលែង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មនោជាហេតុឲ្យកើតផស្សៈដែលបុគ្គលមិនបាន ទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយ តែងនាំមកនូវ ទុក្ខដ៏ក្រៃលែង ។ ម្នាលភិក្ខុទាំងឡាយនេះឯង ជាហេតុឲ្យកើតផស្សៈទាំង ៦ ដែលបុគ្គលមិនបានទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួម ហើយ តែងនាំមកនូវទុក្ខដ៏ក្រៃលែង ។ ម្នាលភិក្ខុទាំងឡាយ ហេតុឲ្យកើតផស្សៈទាំង ៦ នេះដែល បុគ្គលទូន្មានល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមកនូវសេចក្តី សុខដ៏ក្រៃលែង ។ ហេតុឲ្យកើតផស្សៈទាំង ៦ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ ចក្ខុជាហេតុឲ្យកើតផស្សៈ ដែលបុគ្គលទូន្មានល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមកនូវសេចក្តីសុខដ៏ក្រៃលែង ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ ជិវ្ហាជាហេតុឲ្យកើតផស្សៈ ដែលបុគ្គលទូន្មានល្អ គ្រប់គ្រងល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមកនូវសេចក្តីសុខដ៏ក្រៃលែង ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ មនោជាហេតុឲ្យកើតផស្សៈ ដែលបុគ្គលទូន្មានល្អ គ្រប់គ្រង ល្អ រក្សាល្អ សង្រួមល្អហើយ តែងនាំមកនូវសេចក្តីសុខដ៏ក