អដ្ឋកថា មាលុក្យបុត្តសូត្រទី ២
សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សគ្រាំគ្រាមាន អាយុចម្រើនហើយ ចាស់កន្លងបឋមវ័យ ចូរស៊ប់ក្នុងបច្ឆិមវ័យក៏មែនពិត ។ បពិត្រព្រះអង្គដ៏ចម្រើន តែសូមព្រះមានព្រះភាគ សម្តែងធម៌ដោយសង្ខេប សូមព្រះសុគតសម្តែងធម៌ដោយសង្ខេបដល់ខ្ញុំព្រះអង្គឲ្យទាន ធ្វើដូចម្តេចឲ្យ តែ ខ្ញុំព្រះអង្គបានយល់សេចក្តីភាសិតរបស់ព្រះមានព្រះភាគ ធ្វើដូចម្តេចឲ្យតែខ្ញុំ ព្រះអង្គបានជាទាយាទ ( អ្នកទទួលមត៌ក ) នៃភាសិតរបស់ព្រះមានព្រះភាគ ឲ្យទាន ។ ម្នាលមាលុក្យបុត្ត អ្នកសម្គាល់សេចក្តីនោះដូចម្តេច រូបត្រូវដឹង ដោយចក្ខុដែលបុគ្គលមិនដែលឃើញ មិនធ្លាប់ឃើញ អ្នកក៏បានឃើញ ទាំង មិនដែលមានគំនិតថា អាត្មាអញត្រូវតែឃើញដូច្នេះឡើយ តើអ្នកមានសេចក្តី ពេញចិត្ត ឬមានតម្រេក ឬក៏មានសេចក្តីស្រឡាញ់ក្នុងរូបនោះដែរឬ ។ មិន មានទេព្រះអង្គ ។ សំឡេងត្រូវដឹងដោយត្រចៀកដែលបុគ្គលមិនដែលឮ មិន ធ្លាប់ឮ អ្នកក៏មិនបានឮ ទាំងមិនដែលមានគំនិតថា អាត្មាអញត្រូវតែឮដូច្នេះ ឡើយ តើអ្នកមានសេចក្តីពេញចិត្ត ឬមានតម្រេក ឬក៏មានសេចក្តីស្រឡាញ់ ក្នុងសំឡេងនោះដែរឬ ។ មិនមានទេព្រះអង្គ ។ ក្លិនត្រូវដឹងដោយច្រមុះដែល បុគ្គលមិនដែលធុំ មិនធ្លាប់ធុំ អ្នកក៏មិនបានធុំ ទាំងមិនដែលមានគំនិតថា អាត្មាអញត្រូវតែធុំដូច្នេះឡើយ តើអ្នកមាន ។ បេ ។ ក្នុងក្លិននោះដែរឬ ។ រសត្រូវ នឹងដោយអណ្តាតដែលបុគ្គលមិនដែលលិទ្ធភ្លក្ស មិនធ្លាប់លិទ្ធភ្លក្ស អ្នកក៏ មិនបានលិទ្ធភ្លក្ស ទាំងមិនដែលមានគំនិតថា អាត្មាអញត្រូវលិទ្ធភ្លក្សដូច្នេះ ឡើយ តើអ្នកមាន ។