អដ្ឋកថា បរិហានធម្មសូត្រទី ៣
បេ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ។ បេ ។ កើតឡើង ដល់ភិក្ខុ ព្រោះលិទ្ធភ្លក្សរសដោយអណ្តាត ម្នាលភិក្ខុទាំងឡាយ មួយ ទៀត អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះជាទីស្ទុះទៅ ជាបច្ច័យ នៃការជាប់ជំពាក់ កើតឡើងដល់ភិក្ខុ ព្រោះដឹងធម៌ដោយចិត្ត បើភិក្ខុនៅអត់ទ្រាំ នឹងអារម្មណ៍នោះ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនកម្ចាត់ បង់ទេ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញ សាបសូន្យ ចាកកុសលធម៌ ព្រោះព្រះមានព្រះភាគ ត្រាស់នូវដំណើរនុ៎ះ ថាជាហេតុ សាបសូន្យហើយ ។ ម្នាលភិក្ខុទាំងឡាយ បរិហានធម៌យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងអបរិហានធម៌ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះ ទៅ ជាបច្ច័យនៃការជាប់ចំពាក់ កើតឡើងដល់ភិក្ខុក្នុងសាសនានេះ ព្រោះ ឃើញរូបដោយភ្នែក បើភិក្ខុមិនទទួលអារម្មណ៍នោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស កម្ចាត់បង់ចេញ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹង ថា អាត្មាអញមិនសាបសូន្យចាកកុសលធម៌ទេ ព្រោះព្រះមានព្រះភាគត្រាស់ នូវដំណើរនុ៎ះ ថាជាហេតុមិនសាបសូន្យទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មួយ ទៀត ។ បេ ។ កើតឡើងដល់ភិក្ខុ ព្រោះលិទ្ធភ្លក្សរសដោយអណ្តាត ។ ម្នាល ភិក្ខុទាំងឡាយ មួយទៀត អកុសលធម៌ដ៏លាមក ដែលមានសេចក្តីត្រិះរិះ ជាទីស្ទុះទៅ ជាបច្ច័យនៃការជាប់ចំពាក់ កើតឡើងដល់ភិក្ខុ ព្រោះដឹងធម៌ ដោយចិត្ត បើភិក្ខុមិនទទួលអារម្មណ៍នោះទេ បានលះបង់ បន្ទោបង់ ធ្វើឲ្យ វិនាស កម្ចាត់បង់ចេញ ។