បមាទវិហារីសូត្រទី ៤
ក្បាលទី 22 · ទំព័រ 496
សាវត្ថីនិទាន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹង សម្តែងនូវបុគ្គលដែលមានប្រក្រតី នៅដោយសេចក្តីប្រហែសផង នូវបុគ្គល ដែលមានប្រក្រតី នៅដោយការមិនប្រហែសផង ដល់អ្នកទាំងឡាយ ចូរអ្នក ទាំងឡាយ ស្តាប់ធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមានប្រក្រតី នៅដោយសេចក្តីប្រហែស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ មិនសង្រួមចក្ខុន្ទ្រិយ ចិត្តក៏ជោកជាំ ( ដោយកិលេស ) ក្នុងរូបដែលត្រូវដឹង ដោយភ្នែក កាលបើភិក្ខុនោះ មានចិត្តជោកជាំ ( ដោយកិលេស ) បាមុជ្ជៈ ក៏មិនមាន កាលបើបាមុជ្ជៈមិនមាន បីតិក៏មិនមាន កាលបើបីតិមិនមាន បស្សទ្ធិ