អដ្ឋកថា សំវរសូត្រទី ៥
ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ព្រោះការសាបសូន្យនោះ ព្រះមានព្រះភាគ បានត្រាស់ទុកហើយ ។ ម្នាលភិក្ខុទាំងឡាយ ការមិនសង្រួម យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចំណែកការសង្រួម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូបដែលត្រូវដឹងដោយភ្នែក គួរប្រាថ្នា គួរត្រេកអរ គួរ ពេញចិត្ត គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលរមែងមាន បើ ភិក្ខុមិនត្រេកអរ មិនស្រើបស្រាល មិនជ្រុលជ្រប់ ចំពោះរូបនោះទេ ។ ម្នាល ភិក្ខុទាំងឡាយ ដំណើរន៎ុះភិក្ខុត្រូវដឹងថា អាត្មាអញមិនសាបសូន្យ ចាកកុសល ធម៌ទាំងឡាយឡើយ ព្រោះការមិនសាបសូន្យនុ៎ះ ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ រសដែលត្រូវដឹងដោយអណ្តាត ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវដឹងចិត្ត គួរប្រាថ្នា គួរត្រេកអរ គួរពេញចិត្ត គួរស្រឡាញ់ប្រកបដោយកាម គួរត្រេកត្រអាលរមែងមាន បើភិក្ខុមិនត្រេកអរ មិនស្រើបស្រាល មិនជ្រុលជ្រប់ ចំពោះធម៌នោះទេ ។ ម្នាលភិក្ខុទាំង- ឡាយ ដំណើរនុ៎ះ ភិក្ខុត្រូវដឹងថា អាត្មាអញមិនសាបសូន្យ ចាកកុសលធម៌ ទាំងឡាយឡើយ ព្រោះការមិនសាបសូន្យនុ៎ះ ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ ម្នាលភិក្ខុទាំងឡាយ ការសង្រួម យ៉ាងនេះឯង ។ ក្នុងសំវរសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា កថញ្ច ភិក្ខវេ អសំវរោ នេះ គប្បីជ្រាបថា មិនបានត្រាស់ចំពោះបុគ្គលដែលជា អ្នកចង្អុលផ្លូវ តែត្រាស់ដោយអំណាចធម៌ដែលគួរលះមុន ព្រោះទ្រង់ជាអ្នកឈ្លាស ក្នុងវិធីទេសនា ដូចបុគ្គលដែលឈ្លាសក្នុងផ្លូវ ប្រាប់ផ្លូវដែលគួរលះ មុនថា ចូរវៀរផ្លូវខាងឆ្វេង កាន់យកផ្លូវស្តាំ ។