សមាធិសូត្រទី ៦

ក្បាលទី 22 · ទំព័រ 502

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចម្រើននូវសមាធិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានចិត្តតម្កល់នៅនឹងនួន តែងដឹងច្បាស់តាមពិត ។ ដឹងច្បាស់តាមពិតនូវអ្វី ។ ដឹងច្បាស់តាមពិតថា ចក្ខុមិនទៀង ដឹង ច្បាស់តាមពិតថា រូបមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុវិញ្ញាណមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុសម្ផស្សមិនទៀង វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់ តាមពិតថា វេទនានោះឯងមិនទៀង ។ បេ ។ ដឹងច្បាស់តាមពិតថា មនោមិន ទៀង ធម្មារម្មណ៍ មនោវិញ្ញាណ មនោសម្ផស្ស វេទនាណាជាសុខក្តី ជាទុក្ខ ក្តី មិនជាទុក្ខមិនជាសុខក្តី ដែលកើតឡើង ព្រោះមនោសម្ផស្សជាបច្ច័យ ក៏ ដឹងច្បាស់តាមពិតថា វេទនានោះឯងមិនទៀង ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នក ទាំងឡាយ ចម្រើនសមាធិចុះ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុដែលមានចិត្ត តម្កល់នៅនឹងនួន រមែងដឹងច្បាស់តាមពិត ដូច្នេះ ។ ក្នុងសមាធិសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា សមាធឹ បានដល់ ភាពដែលចិត្តមានអារម្មណ៍តែមួយ ។ ពិតហើយ ទ្រង់ ឃើញបុគ្គលដែលសូន្យចាកភាពជាអ្នកមានចិត្ត មានអារម្មណ៍តែមួយ ទ្រង់ ដឹងថា កាលបុគ្គលទាំងនេះ មានភាពដែលចិត្តមានអារម្មតែមួយ កម្មដ្ឋាននឹង ត្រូវមានភីលៀង មានស្នំដូច្នេះហើយ ទើបត្រាស់ព្រះសូត្រនេះ បាននូវ ឯកគ្គតាចិត្ត ។