បដិសល្លីនសូត្រ

ក្បាលទី 22 · ទំព័រ 503

ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ស្ងប់ស្ងាត់ ហើយ ប្រកបព្យាយាមទៅ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីស្ងប់ស្ងាត់ តែង ដឹងច្បាស់តាមពិត ។ ដឹងច្បាស់តាមពិតនូវអ្វី ។ ដឹងច្បាស់តាមពិតថា ចក្ខុ មិនទៀង ដឹងច្បាស់តាមពិតថា រូបមិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុវិញ្ញាណ មិនទៀង ដឹងច្បាស់តាមពិតថា ចក្ខុសម្ផស្សមិនទៀង ។ បេ ។ វេទនាណាជាសុខ ក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ ក៏ដឹងច្បាស់តាមពិតថា វេទនានោះឯងមិនទៀង ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរស្ងប់ស្ងាត់ ហើយប្រកបព្យាយាមចុះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុមានសេចក្តីស្ងប់ស្ងាត់ តែងដឹងច្បាស់តាមពិត ដូច្នេះ ។