អដ្ឋកថា បដិសល្លីនសូត្រ
ក្បាលទី 22 · ទំព័រ 504
ក្នុងបដិសល្លីនសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា បដិសល្លានំ បានដល់ កាយវិវេក ។ ពិតហើយ ទ្រង់ឃើញបុគ្គលដែលសូន្យ ចាកកាយវិវេក ទ្រង់ជ្រាបថា កាលមនុស្សទាំងនេះ បាននូវកាយវិវេក កម្មដ្ឋាន នឹងត្រូវមានភីលៀង នាងស្នំ ដូច្នេះហើយ ទើបត្រាស់ព្រះសូត្រនេះ ។