អដ្ឋកថា បឋមនតុម្ហាកំសូត្រទី ៨
ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលមិនមែនជារបស់ពួក អ្នកទេ អ្នកទាំងឡាយ ចូរលះបង់នូវរបស់នោះចេញ របស់នោះ បើពួកអ្នក លះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ អ្វីមិនមែនរបស់ពួកអ្នក ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុនោះចេញ ចក្ខុនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ។ រូបមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់រូបនោះចេញ រូបនោះ បើពួកអ្នកលះបង់បានហើយ គង់ មានប្រយោជន៍ និងសេចក្តីសុខ ។ ចក្ខុវិញ្ញាណមិនមែនរបស់ពួកអ្នកទេ អ្នក ទាំងឡាយ ចូរលះបង់ចក្ខុវិញ្ញាណនោះចេញ ចក្ខុវិញ្ញាណនោះ បើពួកអ្នក លះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ។ ចក្ខុសម្ផស្សមិន មែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុសម្ផស្សនោះចេញ ចក្ខុសម្ផស្សនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តី សុខ ។ វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តី ដែលកើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ សូម្បីវេទនានោះ ក៏មិនមែនរបស់ពួកអ្នកទេ អ្នក ទាំងឡាយ ចូរលះបង់នូវវេទនានោះចេញ វេទនានោះ បើពួកអ្នកលះបង់បាន ហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ។ បេ ។ ជិវ្ហាមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់នូវជិវ្ហានោះចេញ ជិវ្ហានោះ បើពួកអ្នកលះបង់ បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ។ រសមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់រសនោះចេញ រសនោះ បើពួកអ្នកលះបង់បាន ហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ។ ជិវ្ហាវិញ្ញាណមិនមែនរបស់ពួក អ្នកទេ អ្នកទាំងឡាយ ចូរលះបង់ជិវ្ហាវិញ្ញាណនោះចេញ ជិវ្ហាវិញ្ញាណនោះ បើពួកអ្នកលះបង់បានហើយ គង់មានប