ទុតិយនតុម្ហាកំសូត្រទី ៩

ក្បាលទី 22 · ទំព័រ 508

ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ បើពួកអ្នកលះបង់ បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ របស់អ្វី ដែលមិនមែនរបស់ពួកអ្នក ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមិនមែន របស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុនោះចេញ ចក្ខុនោះ បើពួកអ្នក លះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ។ រូបមិនមែនរបស់ ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់រូបនោះចេញ រូបនោះ បើពួកអ្នកលះបង់ បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ។ ចក្ខុវិញ្ញាណមិនមែន របស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុវិញ្ញាណនោះចេញ ចក្ខុវិញ្ញាណ នោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ។ ចក្ខុសម្ផស្សមិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់ចក្ខុសម្ផស្ស នោះចេញ ចក្ខុសម្ផស្សនោះ បើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ។ បេ ។ វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនទុក្ខមិនសុខក្តីដែល កើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ សូម្បីវេទនានោះ ក៏មិនមែនរបស់ពួក អ្នកទេ អ្នកទាំងឡាយ ចូរលះបង់វេទនានោះចេញ វេទនានោះ បើពួកអ្នក លះបង់បានហើយ គង់មានប្រយោជន៍ និងសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់របស់ នោះចេញ របស់នោះបើពួកអ្នកលះបង់បានហើយ គង់មានប្រយោជន៍ និង សេចក្តីសុខ ។