អដ្ឋកថា ទុតិយនតុម្ហាកំសូត្រទី ៩
ទុតិយនតុម្ញាកសូត្រទី ៩ ត្រាស់ដោយអំណាចអធ្យាស្រ័យរបស់បុគ្គល ដែលត្រាស់ដឹងដោយអំណាចគោលធម៌សុទ្ធៗ តែម្យ៉ាង ។ ឯអត្ថក្នុងសូត្រទី ២ គប្បីជ្រាបដោយន័យដែលពោលហើយ ក្នុងខន្ធិកវគ្គនោះឯង ។ ម្នាលភិក្ខុទាំងឡាយ បានឮថា ឧទករាមបុត្ត និយាយយ៉ាង នេះថា ខ្ញុំជាអ្នកសម្រេចវេទពិត ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្តៈពិត ខ្ញុំបានជីកឫសគល់ នៃទុក្ខ ដែលមិនទាន់ជីកហើយពិត។ ម្នាលភិក្ខុទាំងឡាយ ឯឧទករាមបុត្ត មិនមែនសម្រេចវេទទេ តែប្រកាសសេចក្តីនោះថា ខ្ញុំជាអ្នកសម្រេចវេទ មិន គ្របសង្កត់នូវវដ្តៈទេ តែប្រកាសថា ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្តៈ មិនទាន់ជីក ឫសគល់នៃទុក្ខបានទេ តែប្រកាសថា ឫសគល់នៃទុក្ខ ខ្ញុំជីករម្លើងបាន ហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនឹងនិយាយឲ្យសមហេតុ ត្រូវនិយាយ ថា ខ្ញុំជាអ្នកសម្រេចវេទពិត ខ្ញុំជាអ្នកគ្របសង្កត់នូវវដ្តៈពិត ខ្ញុំជាអ្នកជីក រម្លើងនូវឫសគល់នៃទុក្ខ ដែលមិនទាន់បានជីកពិត ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសម្រេចវេទ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់ តាមពិត នូវការកើតឡើង ការរលត់ អានិសង្ស ទោស និងការរលាស់ ចេញនូវហេតុកើតឡើងនៃផស្សៈទាំង ៦ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដល់ នូវវេទយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកគ្របសង្កត់នូវវដ្តៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់តាមពិត នូវការកើតឡើង ការរលត់ អានិសង្ស ទោស និងការរលាស់ចេញនូវហេតុកើតឡើង នៃផស្សៈទាំង ៦ ហើយ ជាអ្នករួចស្រឡះ ( ចាកទុក្ខ ) ព្រោះមិនបាន ប្រកាន់មាំ ។