តតិយបណ្ណាសក យោគក្ខេមិវគ្គទី ១ យោគក្ខេមិសូត្រ
ក្បាលទី 22 · ទំព័រ 515
បេ ។ ម្នាលភិក្ខុ ទាំងឡាយ រសដែលបុគ្គលគប្បីដឹងបានដោយអណ្តាត ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ធម្មារម្មណ៍ដែលបុគ្គលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍ គួរ ប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជា ហេតុនៃសេចក្តីត្រេកអរ ធម្មារម្មណ៍ទាំងនោះ តថាគតបានលះបង់ បាន គាស់រម្លើងឫសគល់ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅ មួយទៀត តថាគតបានប្រាប់នូវសេចក្តីព្យាយាម ដើម្បីលះបង់នូវធម្មារម្មណ៍ទាំងនោះ ចេញ ព្រោះហេតុនោះ បានជាគេហៅតថាគត ថាជាបុគ្គលមានសេចក្តីក្សេម ចាកយោគៈ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងឈ្មោះថាធម្មបរិយាយ ជាហេតុ នៃបុគ្គល មានសេចក្តីក្សេមចាកយោគៈ ។