អដ្ឋកថា តតិយបណ្ណាសក យោគក្ខេមិវគ្គទី ១ យោគក្ខេមិសូត្រ

ក្បាលទី 22 · ទំព័រ 517

តតិយបណ្ណាសក ក្នុងយោគក្ខេមិសូត្រទី ១ នៃយោគក្ខេមិវគ្គ មានវិនិច្ឆ័យដូច្នេះ បទថា យោគក្ខេមិបរិយាយំ បានដល់ ជាធម្មបរិយាយ ដែលជាហេតុ នៃបុគ្គលមានសេចក្តីក្សេមចាកយោគៈ ។ បទថា ធម្មបរិយាយំ ប្រែថា ជា ហេតុនៃធម៌ ។ បទថា អក្ខាសិ យោគំ បានដល់ ពោលការប្រកប ។ បទថា តស្មា បានដល់ ព្រោះហេតុដែលទ្រង់ជាអ្នកក្សេមចាកយោគៈ ព្រោះ ហៅយកឯង ឬព្រោះលះយោគៈបាន ព្រោះលះយោគៈបាន មិនមែនមាន ព្រោះហៅយកឯង ដូច្នោះ ។