ឧបាទាយសូត្រទី ២
ម្នាលភិក្ខុទាំងឡាយ កាលបើហេតុអ្វីមាន អាស្រ័យហេតុអ្វី ទើបសេចក្តីសុខ ទុក្ខខាងក្នុងកើតឡើងបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគជាមូល ។ ម្នាលភិក្ខុទាំងឡាយ កាលបើចក្ខុមាន អាស្រ័យចក្ខុ ទើបសេចក្តីសុខ ទុក្ខខាងក្នុងកើតឡើងបាន ។ បេ ។ កាលបើអណ្តាតមាន អាស្រ័យអណ្តាត ទើបសេចក្តីសុខ ទុក្ខ ខាងក្នុងកើតឡើងបាន ។ បេ ។ កាលបើចិត្តមាន អាស្រ័យចិត្ត ទើបសេចក្តី សុខ ទុក្ខខាងក្នុងកើតឡើងបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់សេចក្តីនោះថាដូចម្តេច ចក្ខុទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ របស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យ នូវរបស់នោះ តើនឹងមានសេចក្តីសុខ ទុក្ខខាងក្នុងកើតឡើងបានដែរឬ ។ មិន មែនដូច្នោះទេ ព្រះអង្គ ។ បេ ។ អណ្តាត ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ របស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើ មិនអាស្រ័យនូវរបស់នោះ តើនឹងមានសេចក្តីសុខ ទុក្ខខាងក្នុងកើតឡើងបាន ដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ បេ ។ ចិត្តទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ របស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះ តើនឹងមានសេចក្តីសុខ ទុក្ខខាងក្នុងកើតឡើង បានដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ អរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង ។