អដ្ឋកថា ឧបាទាយសូត្រទី ២
មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ របស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើ មិនអាស្រ័យនូវរបស់នោះ តើនឹងមានសេចក្តីសុខ ទុក្ខខាងក្នុងកើតឡើងបាន ដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ បេ ។ ចិត្តទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ របស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះ តើនឹងមានសេចក្តីសុខ ទុក្ខខាងក្នុងកើតឡើង បានដែរឬ ។ មិនមែនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ អរិយសាវ័ក អ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងចក្ខុផង ។ បេ ។ នឿយណាយនឹងអណ្តាតផង នឿយណាយនឹងចិត្តផង កាលបើ នឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តក៏រួច ស្រឡះ ( ចាកអាសវៈ ) ។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចស្រឡះហើយ ក៏កើតមាន ។ អរិយសាវ័កនោះ ក៏ដឹងច្បាស់ថា ជាតិ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ ។ ក្នុងឧបាទាយសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះថា ព្រះមានព្រះភាគ ត្រាស់សុខ និងទុក្ខ ខាងវេទនា ។ តែសុខ និងទុក្ខ ខាងវេទនានោះ ជាសុខ និងទុក្ខខាងវិបាក ទើបគួរ ។