អដ្ឋកថា ទុក្ខសមុទយសូត្រទី ៣

ក្បាលទី 22 · ទំព័រ 520

ម្នាលភិក្ខុទាំងឡាយ នេះឯងជាសេចក្តីកើតឡើងនៃទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីអស់ទៅនៃទុក្ខតើដូចម្តេច ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង សេចក្តីរលត់នៃភព ព្រោះរលត់នៃឧបាទាន សេចក្តីរលត់ នៃជាតិ ព្រោះរលត់នៃភព ជរា មរណៈរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តី សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅដែរ ។ សេចក្តីរលត់ នៃទុក្ខទាំងអស់នេះ យ៉ាងនេះ ។ នេះជាសេចក្តីអស់ទៅនៃទុក្ខ ។ បេ ។ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាតនិងរស ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់នៃឧបាទាន ព្រោះវិនាស និងរលត់មិន សល់នៃតណ្ហានោះឯង ព្រោះរលត់នៃឧបាទាន ។ បេ ។ នេះជាសេចក្តីអស់ទៅ នៃទុក្ខ ។ បេ ។ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម៌ ការប្រជុំ នៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតឡើងព្រោះផស្សៈជាបច្ច័យ តណ្ហា កើតឡើង ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់នៃឧបាទាន ព្រោះវិនាស និង រលត់មិនសល់នៃតណ្ហានោះឯង សេចក្តីរលត់នៃភព ព្រោះរលត់នៃឧបាទាន សេចក្តីរលត់នៃជាតិ ព្រោះរលត់នៃភព ជរា មរណៈរលត់ទៅ ព្រោះរលត់ នៃជាតិ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្ត ក៏រលត់ទៅដែរ ។