អដ្ឋកថា លោកសមុទយសូត្រទី ៤
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវសេចក្តីកើតឡើង និងសេចក្តីអស់ទៅនៃលោក ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវពាក្យ នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីកើតឡើងនៃលោក តើដូចម្តេច ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមានព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមានព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមានព្រោះភពជាបច្ច័យ ជរា មរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្តក ៏កើតមានដែរ ។ នេះឯងជាសេចក្តីកើតឡើងនៃលោក ។ បេ ។ រមែងកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ។ បេ ។ មនោវិញ្ញាណកើតឡើង ព្រោះ អាស្រ័យចិត្ត និងធម៌ ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមានព្រោះវេទនាជាបច្ច័យ ឧបាទាន កើតមានព្រោះតណ្ហាជាបច្ច័យ ភពកើតមានព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា មរណៈកើតមានព្រោះជាតិជាបច្ច័យ សេចក្តី សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ចង្អៀតចិត្តក៏កើតមានដែរ ។ ម្នាលភិក្ខុ ទាំងឡាយ នេះឯងជាសេចក្តីកើតឡើងនៃលោក ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីអស់ទៅនៃលោក តើដូចម្តេច ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ទាំង ៣ ឈ្មោះថា ផស្សៈ វេទនាកើតមានព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ សេចក្តីរលត់នៃឧបាទាន ព្រោះវិនាស និងរលត់មិនសល់ នៃតណ្ហានោះឯង សេចក្តីរលត់នៃភព ព្រោះរលត់នៃឧបាទាន សេចក្តីរលត់ នៃជាតិ ព្រោះរលត់នៃភព ជរាមរណៈរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តី សោក ខ្សឹកខ