សំយោជនិយសូត្រទី ៦

ក្បាលទី 22 · ទំព័រ 524

ក្នុងលោកសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា លោកស្ស បានដល់ សង្ខារលោក ។ ម្នាលភិក្ខុទាំងឡាយ កាលបើហេតុអ្វីមាន អាស្រ័យហេតុ អ្វី ធ្វើអ្វីឲ្យជាហេតុ ទើបមានការប្រកាន់ថា អាត្មាអញប្រសើរ ( ជាងគេ ) ឬថាអាត្មាអញស្មើ ( នឹងគេ ) ឬក៏ថាអាត្មាអញថោកទាប ( ជាងគេ ) ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគជា មូល ។ ម្នាលភិក្ខុទាំងឡាយ កាលបើចក្ខុមាន អាស្រ័យនូវចក្ខុ ធ្វើចក្ខុឲ្យជា ហេតុ ទើបមានការប្រកាន់ថាអាត្មាអញប្រសើរ ( ជាងគេ ) ឬថាអាត្មាអញ ស្មើ ( នឹងគេ ) ឬក៏ថាអាត្មាអញថោកទាប ( ជាងគេ ) ។ បេ ។ កាលបើ អណ្តាតមាន ។ បេ ។ កាលបើចិត្តមាន អាស្រ័យនូវចិត្ត ធ្វើចិត្តឲ្យជាហេតុ ទើបមានការប្រកាន់ថា អាត្មាអញប្រសើរ ( ជាងគេ ) ឬថាអាត្មាអញស្មើ ( នឹងគេ ) ឬក៏ថាអាត្មាអញថោកទាប ( ជាងគេ ) ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះថាដូចម្តេច ចក្ខុ ទៀង ឬមិនទៀង ។ មិន ទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខព្រះអង្គ ។ របស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះ តើនឹងមានសេចក្តីប្រកាន់ថា អាត្មាអញប្រសើរ ( ជាងគេ ) ឬថាអាត្មាអញស្ម្បើ នឹងគេ ) ឬក៏ថាអាត្មាអញថោកទាប្ប ជាង គេ ) បានដែរឬ ។ មិនមែនដូច្នោះទេព្រះអង្គ ។ បេ ។ អណ្តាត ទៀង ឬមិន ទៀង ។ មិនទៀងទេ ព្រះអង្គ ។ បេ ។ ចិត្ត ទៀង ឬមិនទៀង ។ មិនទៀង ទេព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ របស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បើ មិនអាស្រ័យនូវរបស់នោះ តើនឹងមានសេចក្តីប្រកាន់ថា អាត្មាអញប្រស