ឧបាទានិយសូត្រទី ៧
ក្បាលទី 22 · ទំព័រ 200
អញបានចូលសញ្ញាវេទយិតនិរោធហើយ ឬក៏ថា អាត្មាអញបានចេញអំពី សញ្ញាវេទយិតនិរោធ ដូច្នេះឡើយ ។ ព្រះអានន្ទតបថា ពិតដូច្នោះមែន ដ្បិត ព្រះសារីបុត្តមានអាយុ បានគាស់រម្លើងនូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ព្រោះហេតុនោះ បានជាព្រះសារីបុត្ត មានអាយុ មិនមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញកំពុងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញបានចូលសញ្ញាវេទយិតនិរោធហើយ ឬក៏ថា អាត្មាអញបានចេញអំពីសញ្ញាវេទយិតនិរោធ ដូច្នេះឡើយ ។