ឧបស្សុតិសូត្រទី ១០
គប្បីជ្រាបវិនិច្ឆ័យក្នុងសូចិមុខីសូត្រទី ១០ ដូចតទៅនេះ បទថា សូចិមុខី គឺបរិព្វាជិកាមានឈ្មោះយ៉ាងនេះ ។ បទថា ឧបសង្កមិ សេចក្តីថា បរិព្វាជិកានោះឃើញព្រះថេរៈមានរូប ស្អាត គួរពិតពិលរមិលមើល មានពណ៌សម្បុរល្អដូចមាស នាំឲ្យកើតសេចក្តី ជ្រះថ្លាសព្វកាល ទើបចូលទៅរក ដោយគិតថា អញនឹងធ្វើការត្រេកអរជាមួយ ព្រះថេរៈនេះ ក្នុងទីនោះ កាលព្រះថេរៈបដិសេធនូវវាចានោះ ទើបនាង សម្គាល់ថា ឥឡូវនេះ អញនឹងលើកវាទជាមួយព្រះថេរៈនេះ ទើបពោលថា បពិត្រ សមណៈ លោកម្ចាស់ឱនមុខឆាន់ឬអ្វី ។ បទថា ទិសាមុខោ បានដល់ បែរមុខទៅកាន់ទិសទាំង ៤ អធិប្បាយ ថា សម្លឹងមើលទិសទាំង ៤ ទិសណាមួយ ។ បទថា វិទិសាមុខោ បានដល់ សម្លឹងមើលអនុទិសទាំង ៤ ។ បទថា វត្ថុវិជ្ជាតិរច្ឆានវិជ្ជាយ បានដល់ តិរច្ឆានវិជ្ជា ពោល គឺវិជ្ជា មើលទឹកដី ។ ឧបាយជាគ្រឿងដឹងដល់ហេតុដែលធ្វើក្នុងដីទាំងឡាយ មានដី ដែលដាំឃ្លោកត្រឡាច និងដំឡូងជាដើម សម្បូរភោគផល ឈ្មោះថា វិជ្ជាមើល ដី ។ បទថា មិច្ឆាជីវេន ជីវិកំ កប្បេន្តិ សេចក្តីថា ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ពោល គឺតិរច្ឆានវិជ្ជា បានដល់ វិជ្ជាមើលដីនោះឯង អធិប្បាយថា បរិភោគ