អដ្ឋកថា ឧបស្សុតិសូត្រទី ១០

ក្បាលទី 22 · ទំព័រ 532

ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងបានដោយចក្ខុ ជា រូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តី ចូលចិត្តមាំ ចំពោះរូបនោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ទៅកាន់ លំនៅនៃមារ ទៅកាន់អំណាចនៃមារ អន្ទាក់នៃមារ ក៏ចងអវ័យវៈភិក្ខុនោះ ភិក្ខុនោះ ឈ្មោះថា ជាប់ដោយចំណងនៃមារ គួរមារធ្វើតាមប្រាថ្នាបាន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មានរសដែលគប្បីដឹងបានដោយអណ្តាត ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ មានធម្មារម្មណ៍ដែលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍គួរ ប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជា ហេតុនៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្ត មាំចំពោះអារម្មណ៍នោះ ។