បឋមមារបាសសូត្រទី ១-អន្ទាក់មារ-ចំណងមារ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ទៅកាន់ លំនៅនៃមារ ទៅកាន់អំណាចនៃមារ អន្ទាក់របស់មារ ក៏ចងអវ័យវៈភិក្ខុនោះ ភិក្ខុនោះ ឈ្មោះថា ជាប់ដោយចំណងនៃមារ គួរមារធ្វើតាមប្រាថ្នាបាន ។ ម្នាលភិក្ខុទាំងឡាយ មានរូបដែលគប្បីដឹងបានដោយចក្ខុ ជា រូបគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយ សេចក្តីចូលចិត្តមាំចំពោះរូបនោះទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាចនៃមារ អន្ទាក់របស់មារក៏របូត ចេញអំពីអវ័យវៈភិក្ខុនោះ ភិក្ខុនោះឈ្មោះថារួចចាកចំណងនៃមារ មិនគួរមារ ធ្វើតាមប្រាថ្នាបានឡើយ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មានរសដែលគប្បីដឹង បានដោយអណ្តាត ជារសគួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំចំពោះរសនោះទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា មិនទៅកាន់លំនៅនៃមារ មិនទៅកាន់អំណាចនៃមារ អន្ទាក់ របស់មារក៏របូតចេញអំពីអវ័យវៈភិក្ខុនោះ ភិក្ខុនោះ ឈ្មោះថារួចចាកចំណង នៃមារ មិនគួរមារធ្វើតាមប្រាថ្នាបានឡើយ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មាន ធម្មារម្មណ៍ដែលគប្បីដឹងបានដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំចំពោះ ធម្មារម្មណ៍នោះទេ ។