ទុតិយមារបាសសូត្រទី ២

ក្បាលទី 22 · ទំព័រ 209

គប្បីជ្រាបវិនិច្ឆ័យក្នុងសុទ្ធកសូត្រទី ១ នៃនាគសំយុត្តដូច្នេះ បទថា អណ្ឌជា ប្រែថា កើតក្នុងសុត ។ បទថា ជលាពុជា ប្រែថា កើតក្នុងស្បូន ។ បទថា សំសេទជា ប្រែថា កើតក្នុងទីស្មោកគ្រោក ។ បទថា ឧបបតិកា ប្រែថា កើតរហ័ស ហាក់ដូចផុសឡើង ។ ឯសូត្រនេះ ព្រះមានព្រះភាគត្រាស់ ព្រោះជាហេតុកើតនៃរឿង ។ ព្រោះថា ភិក្ខុទាំងឡាយសន្ទនាគ្នាថា កំណើតរបស់នាគមានបុន្មានហ្ន៎ គ្រានោះ ព្រះមានព្រះភាគ កាលទ្រង់អធិប្បាយធ្វើកំណើតនាគឲ្យជាក់ច្បាស់ ទើប ត្រាស់សូត្រនេះ ដើម្បីឲ្យបុគ្គលទាំងឡាយនឿយណាយក្នុងកំណើតនាគ ។