អដ្ឋកថា លោកន្តគមនសូត្រទី ៣

ក្បាលទី 22 · ទំព័រ 536

ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវទីបំផុតនៃលោក ថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ដោយដំណើរទៅបានឡើយ ។ ម្នាល ភិក្ខុទាំងឡាយ មួយទៀត តថាគតមិនពោលនូវដំណើរសត្វដែលមិនទាន់ដល់ នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុតនៃទុក្ខបានឡើយ ។ លុះព្រះមានព្រះភាគ ពោលពាក្យនេះហើយ ក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ ។ កាលដែលព្រះមានព្រះភាគ ទ្រង់ចៀសចេញទៅមិនយូរបុន្មាន ទើបភិក្ខុទាំង នោះមានសេចក្តីប្រឹក្សាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯងដោយសង្ខេប ដល់យើងទាំងឡាយ ពុំបានចែករំលែក នូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់ វិហារវិញទៅ ( សេចក្តីដែលព្រះអង្គសម្តែងនោះថា ) ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវទីបំផុតនៃលោកថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បី ដល់ដោយដំណើរទៅបានឡើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតមិន ពោលនូវដំណើរសត្វដែលមិនទាន់ដល់នូវទីបំផុតនៃលោក ហើយធ្វើនូវទីបំផុត នៃទុក្ខបានឡើយ ។ ឧទ្ទេសនេះ ព្រះមានព្រះភាគ ទ្រង់សម្តែងដោយ សង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារ នរណាហ្ន៎ នឹងគប្បីចែករំលែក នូវសេចក្តីដោយពិស្តារបាន ។ លំដាប់នោះឯង ភិក្ខុទាំងនោះមាន សេចក្តីប្រឹក្សាដូច្នេះថា ព្រះអានន្ទមានអាយុនេះឯង ព្រះសាស្តាក៏ទ្រង់បាន សរសើរ ពួកអ្នកប្រាជជាសព្រហ្មចារីបុគ្គលក៏បានលើកតម្កើង ឧទ្ទេសដែល ព្រះមានព្រះភាគ ទ្រង់សម្តែងដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តី ដោយពិស្តារនេះ ព្រះអានន្ទមានអាយុ អាចនឹងចែករំលែកនូវសេចក្តីដោយ ពិស្តារបាន បើដូច្នោះ ពួកយើងគួរចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅ ដល់ហើយ គប្បីសាកសួរសេចក្តីនុ៎ះ ចំពោះព្រ