កាមគុណសូត្រទី ៤
ក្បាលទី 22 · ទំព័រ 548
ម្នាលភិក្ខុទាំងឡាយ កាលមុនអំពីការត្រាស់ដឹង តថាគត នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះដូច្នេះថា កាម- គុណទាំង ៥ ណា ដែលអាត្មាអញធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណ កន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ចិត្តរបស់អាត្មាអញ ច្រើនត្រាច់ទៅក្នុង កាមគុណនោះ ក្នុងបច្ចុប្បន្នកាល ឬចិត្តត្រាច់ទៅបន្តិចបន្តួច ក្នុងកាមគុណ ជាអនាគត ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា កាមគុណទាំង ៥ ណា ដែលអាត្មាអញធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណ កន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ សេចក្តីមិនធ្វេសប្រហែស ការនឹក រពឫក ការរក្សានូវចិត្ត អាត្មាអញគួរធ្វើដោយសមគួរដល់ខ្លួន ក្នុងកាមគុណ ទាំង ៥ នោះ ។