អដ្ឋកថា កាមគុណសូត្រទី ៤
ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ កាមគុណទាំង ៥ ណា ដែលអ្នកទាំងឡាយ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ ទៅ ប្រែប្រួលទៅហើយ ចិត្តរបស់អ្នកទាំងឡាយ ច្រើនត្រាច់ទៅក្នុងកាមគុណ នោះ ក្នុងបច្ចុប្បន្នកាល ឬចិត្តត្រាច់ទៅបន្តិចបន្តួចក្នុងកាមគុណជាអនាគត ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ កាមគុណទាំង ៥ ណា ដែលអ្នកទាំងឡាយ ធ្លាប់ពាល់ត្រូវដោយចិត្ត ជាកាមគុណកន្លងទៅ រលត់ទៅ ប្រែប្រួល ទៅហើយ សេចក្តីមិនធ្វេសប្រហែស ការនឹករពឫក ការរក្សានូវចិត្ត អ្នកទាំងឡាយ គួរធ្វើដោយសមគួរដល់ខ្លួន ក្នុងកាមគុណទាំង ៥ នោះ ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះដំណើរនោះ អ្នកទាំងឡាយគប្បីដឹងហេតុនោះ ។ ចក្ខុរមែង រលត់ទៅក្នុងទីណា សេចក្តីសម្គាល់ក្នុងរូប ក៏រមែងសាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយគប្បីដឹងហេតុនោះ ។ បេ ។ អណ្តាតរមែងរលត់ទៅ ក្នុងទីណា សេចក្តីសម្គាល់ក្នុងរស ក៏រមែងសាបរលាបទៅ ក្នុងទីនោះ ។ បេ ។ អ្នកទាំង- ឡាយ គប្បីដឹងហេតុនោះ ។ ចិត្តរមែងរលត់ទៅក្នុងទីណា សេចក្តីសម្គាល់ ក្នុងធម្មារម្មណ៍ ក៏រមែងសាបរលាបទៅ ក្នុងទីនោះ អ្នកទាំងឡាយគប្បីដឹង ហេតុនោះ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ ក៏ក្រោកអំពី អាសនៈ ស្តេចចូលទៅកាន់វិហារ ។ កាលដែលព្រះមានព្រះភាគ ទ្រង់ចៀស ចេញទៅមិនយូរប៉ុន្មាន ទើបភិក្ខុទាំងនោះ មានសេចក្តីប្រឹក្សាដូច្នេះថា ម្នាល អាវុសោទាំងឡាយ ព្រះមានព្រះភាគ សម្តែងនូវឧទ្ទេសនេះឯង ដោយសង្ខេប ពុំបានចែករំលែកនូវសេចក្តីដោយពិស្តារ រួចក៏ក្រោកអំពីអាសនៈ ស្តេចចូលទៅ កាន់វិហារ ឯឧទ្ទេសនោះថា ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ អ្នក ទាំងឡាយ គប្បីដឹងហេតុនោះ ចក្ខុរលត់ទៅក្នុងទីណា សេចក្តីស