សក្កបញ្ហាសូត្រទី ៥

ក្បាលទី 22 · ទំព័រ 558

និងសតិយ៉ាងនេះ ដើម្បីប្រយោជន៍ដល់ការរក្សា ។ បទថា តស្មា តិហ ភិក្ខវេ សេ អាយតនេ វេទិតព្វេ ព្រោះហេតុដែល គួរធ្វើការមិនប្រមាទ និងសតិ ដើម្បីប្រយោជន៍ដល់ការរក្សា ព្រោះកាលដឹង ច្បាស់អាយតនៈនោះហើយ មិនចាំបាច់ធ្វើដោយសេចក្តីមិនប្រមាទ ឬសតិ ដូច្នោះឯង ទើបគួរជ្រាបអាយតនៈនោះ អធិប្បាយថា ចាំបាច់ដឹងហេតុនោះ ។ បទថា សឡាយតននិរោធំ សេចក្តីថា ការរលត់ សឡាយតនៈ ហៅថា និព្វាន ។ អធិប្បាយថា លោកពោលសំដៅយកព្រះ និព្វាននោះ ។ ពិតហើយ ចក្ខាយតនៈជាដើម និងរូបសញ្ញាជាដើម រមែង រលត់ព្រោះព្រះនិព្វាននោះ ។ ពាក្យដ៏សេស មានន័យដូចពោលហើយ ។