អដ្ឋកថា បញ្ចសិខសូត្រទី ៦

ក្បាលទី 22 · ទំព័រ 561

ម្នាលបញ្ចសិខៈ មានរូបដែលគប្បីដឹងដោយចក្ខុ ។ បេ ។ ម្នាលបញ្ចសិខៈ មានធម្មារម្មណ៍ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍គួរ ប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាមជាហេតុ នៃសេចក្តីត្រេកអរ បើភិក្ខុត្រេកអរ សរសើរ ឋិតនៅដោយសេចក្តីចូលចិត្ត មាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុនោះត្រេកអរ សរសើរ ឋិតនៅ ដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យនូវ ធម្មារម្មណ៍នោះក៏មាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះក៏មាន ។ ម្នាល បញ្ចសិខៈ ភិក្ខុដែលប្រកបដោយសេចក្តីប្រកាន់មាំ មិនបរិនិព្វានឡើយ ។ ម្នាលបញ្ចសិខៈ ហេតុនេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុង លោកនេះ មិនបរិនិព្វានក្នុងបច្ចុប្បន្ន ។ ម្នាលបញ្ចសិខៈ មានរូបដែលគប្បីដឹងដោយចក្ខុ ជារូបគួរ ប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ។ បេ ។ ម្នាលបញ្ចសិខៈ មានធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ជាធម្មារម្មណ៍គួរប្រាថ្នា គួរត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្តីត្រេកអរ បើភិក្ខុមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្តមាំ ចំពោះធម្មារម្មណ៍នោះ កាលដែលភិក្ខុនោះមិនត្រេកអរ មិនសរសើរ មិនឋិតនៅដោយសេចក្តីចូលចិត្ត មាំ ចំពោះធម្មារម្មណ៍នោះ វិញ្ញាណដែលអាស្រ័យនូវធម្មារម្មណ៍នោះមិន មាន សេចក្តីប្រកាន់មាំ នូវធម្មារម្មណ៍នោះ ក៏មិនមាន ។ ម្នាលបញ្ចសិខៈ ភិក្ខុដែលមិនមានសេចក្តីប្រកាន់មាំ ទើបបរិនិព្វាន ។ ម្នាលបញ្ចសិខៈ ហេតុ នេះឯង បច្ច័យនេះឯង ដែលនាំឲ្យសត្វពួកខ្លះ ក្នុងលោកនេះ បរិនិព្វានក្នុង